ឡើងវ៉ាជែងឡានកុងតឺន័រ ឆ្លងគន្លងផ្លូវជ្រុលទៅបុក ឡានស្តារិច ពេញទំហឹង ស្លាប់មួយរំពេច
​ដោយ វត្តភ្នំ ម៉ោង 09:18
ថ្ងៃទី31 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូលឿន វ៉ាជែងរថយន្តកុងតឺន័រ ក្នុងស្ថាបភាពគ្រោះថ្នាក់  ឆ្លងគន្លងផ្លូវ ជ្រុលទៅបុក ពីមុខរថយន្តស្តារិច ពេញទំហឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លើផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

សពជនរងគ្រោះ មានឈ្មោះ គ្រីចាន់ណេត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរអ្នកលក់បារី រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេក តាកែវ 2B-7273 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងថៃហ្គ័រ ក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1X-6035 បើកក្នុងទិសដៅបញ្រ្ចាស់គ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន បានឡើងវ៉ាជែង និងរថយន្តកុងតឺន័រ ឆ្លងគន្លងផ្លូវជ្រុលទៅបុកផ្ទប់ ចំពីមុខរថយន្ត ស្តារិច យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ៕

Loading...