ជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវឡានបុករួចកិនពីលើ កល់ជាប់ទៅមុខលែងរួច
​ដោយ វត្តភ្នំ ម៉ោង 09:11
ថ្ងៃទី30 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បានរងរបួស ដោយសារ រថយន្តបើកប៉ះ ពេលជិះម៉ូតូបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន រួចកិនពីលើម៉ូតូ កល់ជាប់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លើផ្លូវព្រះមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

មុនដំបូង គេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-5736 ធ្វើដំណើរចេញពីផ្លូវ៤៣០ ក្នុងទិសដៅពីត្បូងមកជើង រួចឆ្លងផ្លូវព្រះមុន្នីរ៉េត ពេលជិះឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏មានរថយន្តមួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BB-5519 បើកបរដោយបុរសម្នាក់ តាមផ្លូវព្រះមន្នីរ៉េត ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូ ចំពាក់កណ្តាលពេញទំហឹង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់៕

Loading...