និស្សិតឆ្នាំទី៤ រៀនផ្នែកប្រវត្តិសាស្រ្ត ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស ៧មករា ស្លាប់គួរឲ្យសង្វេគ
ខណ្ឌទួលគោក ៖ បុរសជានិស្សិតឆ្នាំទី៤ រៀនផ្នែកប្រវត្តិសាស្រ្តម្នាក់ បានបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូ ឡើងស្ពានអាកាស៧មករា ជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យដួល បោកក្បាលនៅនឹងផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៣០ នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ចំណុចលើស្ពាន ៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពមានឈ្មោះ ទុង សុខឿន ភេទប្រុស អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកប្រវត្តិសាស្រ្ត រស់នៅខេត្តតាកែវ ជិះម៉ូតូម៉ាហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-2096 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ឡើងស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចមកកើត មកដល់ពាក់កណ្ដាលស្ពាន ក៏បានរេចង្កូតទៅខាងស្ដាំដៃ បុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាល នឹងផ្លូវស្លាប់ភ្លាមៗ ចំណែកឯមួកជនរងគ្រោះវិញ បានធ្លាក់ពីលើស្ពាន ទៅនៅក្រោម៕
Loading...