បើកម៉ូតូឌុបគ្នាលឿន ជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវបែកជាបួន របួសធ្ងន់ ២នាក់
ខណ្ឌដូនពេញ ៖ យុវជន ២នាក់ បានរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ ឌោយសារបើកម៉ូតូឌុបគ្នាលឿន ជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវបែកជាបួន កាលពីម៉ោង ៣និង២០ នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១៩ កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូងគេឃើញរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BU-2898 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួន ស្រាប់តែគេឃើញមាន យុវជន ២នាក់ ជិះម៉ូតូឌុបគ្នា ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1IT- 3873 បើកតាមបណ្ដោយផ្លូវលេខ១៧៨ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្ត ចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យយុវជនជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ទាំង ២នាក់៕
Loading...