ក្រុមចោរវាយប្លន់យកម៉ូតូ PCX នឹងទូរសព័្ទ បានសម្រេចរួចគេចខ្លួនបាត់ស្រមោល
ខណ្ឌដូនពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូឌុបគ្នា មកគៀរម៉ូតូបុរសម្នាក់ឲ្យឈប់ រួចវាយប្លន់យកម៉ូតូ PCX នឹងទូរសព័្ទ បានសម្រេច គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើល កាលពីម៉ោងម៉ោង ៨នឹង៤០ នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបឹងកក់ ក្បែររដ្ឋាករទឹក ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ ៣២ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ឌុបកូនស្រីនៅខាងមុខ ជិះចេញពីផ្ទះ ក្នុងសង្កាត់បឹងកក់២ តាមផ្លូវផ្ទះសំណាក់ ស្រែលាភ មកដល់ចំណុច ខាងលិចរដ្ឋាករទឹក ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ADV ពណ៌ខ្មៅ បិទគ្រឿម ជិះមកអែបខាងឆ្វេង គៀរនិងស្រែកអោយឈប់ និងយកវត្ថុរឹងវាយចំក្បាលពីក្រោយ បណ្តាលអោយរបួសហូរឈាម ប្លន់យកម៉ូតូបានសម្រេច៕
Loading...