បើកឡានមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅស្តុបក្តាន់២ ក្រឡាប់ផ្ងារជើង
​ដោយ វត្តភ្នំ ម៉ោង 10:37
ថ្ងៃទី6 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ រថយន្តមួយគ្រឿង ម៉ាក TOYOTA BELTA បើកមិនប្រយ័ត្ន បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយរថយន្តក្រឡាប់ផ្ងារជើង ហើយម្ចាស់បានរងរបួសស្រាល កាលពីវេលាម៉ោង ១២និង១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបក្ដាន់ពីរ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក TOYOTA BELTA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-7300 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន រេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតតិចតួច ហើយរថយន្តបង្កក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររបួសតិចតួច៕

Loading...