អ្នកដឹកជញ្ជូនម្ហូបអាហារ របស់ក្រុមហ៊ុន Grab ឈប់បត់ជើងតូច ត្រូវចោរប្លន់យកម៉ូតូបានសម្រេច
​ដោយ វត្តភ្នំ ម៉ោង 09:01
ថ្ងៃទី5 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌឬស្សីកែវ ៖ បុរសជនសង្ស័យម្នាក់ បានយកកាំបិតមកភ្ជង់ ប្លន់យកម៉ូតូមួយគ្រឿង ពីយុវជនម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូបអាហារ របស់ក្រុមហ៊ុន Grab ម្នាក់បានសម្រេច ពេលដែលជនរងគ្រោះ ឈប់ម៉ូតូក្រោមដើមឈើ ចុះទៅបត់ជើងតូចក្បែរនោះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ៧ យប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ចំណុចក្បែររង្វង់មូលកាំកូ លើផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ពិសី អាយុជាង ២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-8015 បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយប្រពន្ធនិងកូនតូច នៅម្តុំបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ មុនពេលកើតហេតុដោយ គាត់បានដឹកម្អូបដែលភ្ញៀវកម្ម៉ង់ យកទៅឲ្យនៅម្តុំក្នុងបុរីអង្គរ រួចក៏បានជិះម៉ូតូត្រឡប់មកវិញ មកដល់ចំណុចកើតហេតុក្បែររង្វង់មូលកាំកូស៊ីធី ខ្លួនក៏បានឈប់ម៉ូតូ នៅក្រោមដើមកាស្យា ចុះទៅបត់ជើងតូច ក៏មានជនសង្ស័យម្នាក់ កាន់កាំបិតចុងស្រួច យកមកភ្ជង់ប្លន់យកម៉ូតូបានសម្រេច៕

Loading...