ខណ្ឌសែនសុខ ៖ ជនជាតិចិនម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ជនជាតិចិនមួយក្រុម បានផឹកស៊ីជាមួយគ្នា បង្កជាជម្លោះ រហូតដល់ប្រើអំពើហិង្សា ចាក់សម្លាប់គ្នា ហើយសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ដើម្បីសួរនាំ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងខុនដូ ព្រីនស៍ផ្លាហ្សា ជាប់មហាវិថី សហព័ន្ធរុស្ស៊ីអគារទី២ ជាន់ទី ៩បន្ទប់៩០៩ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សន្តិសុខ យាមនៅខុនដូព្រីនស៍ផ្លាហ្សា បានប្រាប់ថា ជនជាតិចិនមួយក្រុម បានផឹកស៊ីនៅផ្សារ ព្រីនស៍ផ្លាហ្សា ហើយបានឈ្លោះប្រកែកគ្នា នឹងឈានដល់ប្រើហឹង្សា ដេញវាយគ្នា តាំងពីកន្លែងផឹកស៊ី នឹងដេញគ្នាតាំងពីជាន់ទី១ រហូតដល់ជាន់ទី៩ នៅអាគារ២ បន្ទប់លេខ ៩០៩ ដោយជនបង្ក ជាជនជាតិចិនដូចគ្នា ចាក់បុរសម្នាក់ បណ្តាលឲ្យរងរបួស ដកដង្ហើមចង្រិត ហើយជនបង្កបានគេចខ្លួនបាត់ ។
សមត្ថកិច្ច បានចុះមកកន្លែងកើតហេតុ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៣៧នាក់ ស្រី៥ រកឃើញមានពាក់ព័ន្ធ និងសារធាតុញៀននិង កាន់កាប់ អាវុធខុសច្បាប់ ដកហូតវត្ថុតាងមួយចំនួន មានដូចជាម្សៅក្រាមសថ្លា មួយចំនួន កាំភ្លើងខ្លីមួយដើម, ដំបងឆក់, និងកូនកាំបិត ចុងស្រួចចំនួន ០៣ដើម, កាំបិត ប៉័ងតោ ០១ដើម,និង ដំបងជ័រចំនួន ០២កំណាត់៕