ឡានសណ្តោងទូកុងតឺន័រ បុកម៉ូតូចំពីមុខពេញទំហឹង រួចកិនពីលើបុរសម្នាក់ បែកក្បាលស្លាប់
​ដោយ វត្តភ្នំ ម៉ោង 10:37
ថ្ងៃទី29 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានបែកក្បាលធ្លាយខួរ ស្លាប់នៅកណ្តាលផ្លូវ យ៉ាងអាណោចអាធ័ម ដោយសារ រថយន្តសណ្តោងទូកុងតឺន័រ បើកមកបញ្រ្ចាសគ្នា បុកចំពីមុខពេញទំហឹង រួចកិនពីលើបន្ថែម ពេលកំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោង ៤និង៥០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ចំនុចមុខបុរីញ៉ូថោន លើផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុ ដោយឃើញបុរសរងគ្រោះ មានឈ្មោះ នួន គុក បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IV-7335 តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ពេលជិះមកដល់ចំនុចកើតហេតុ ស្រាប់តែមាន រថយន្តសណ្តោងទូកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3F-0038 បើកដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន ជ្រុលទៅបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដួល រួចរថយន្តកិនលើបុរសជាម្ចាស់ម៉ូតូបន្ថែម ចំក្បាល បែកខួរស្លាប់មួយរំពេច ហើយរថយន្តបង្កបន្តល្បឿន រត់ទៅមុខជាច្រើនម៉ែត្រ តៃកុងរត់គេចខ្លួនបាត់ស្រមោល៕

Loading...