ជិះម៉ូតូមិនប្រយ័ត្ន ទាក់ខ្សែភ្លើង ដែលធ្លាក់កាត់ទទឹងផ្លូវ ដួលបោកក្បាលស្លាប់ទាំងព្រលឹម
​ដោយ វត្តភ្នំ ម៉ោង 10:51
ថ្ងៃទី21 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ ស្រ្តីម្នាក់ បានដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ដោយសារជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅទាក់ខ្សែភ្លើង ដែលធ្លាក់កាត់ទទឹងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៥០ នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ចំណុចជិតក្រែនភ្នំពេញ លើផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សពមានឈ្មោះ រស់ សុខកញ្ញា ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅផ្ទះក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1AK-8487 តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមធ្យមជិះមកដល់ ជិតច្រកបត់ចូល ក្រែនភ្នំពេញ ស្រាប់តែមានខ្សែភ្លើងមួយខ្សែ បានធ្លាក់មកកាត់ទទឹកផ្លូវ ទាក់នារីរងគ្រោះ បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ៕

Loading...