ជីះម៉ូតូឡើងជែងមិនប្រយ័ត្ន ដួលខ្ទាតចូលក្រោមកង់ ឡានកុងតឺន័រ កិនបែកក្បាលស្លាប់
​ដោយ វត្តភ្នំ ម៉ោង 09:39
ថ្ងៃទី21 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ បានជិះម៉ូតូទាក់ដៃចង្លូត ជាមួយរថយន្តមួយគ្រឿង ដួលខ្ទាតចូលក្រោមកង់ រថយន្តកុងតឺន័រ កិនបែកក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង ៩និង២៨ នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២០១១ ក្បែរផ្សារទំនើបឡាក់គី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សពជនរងគ្រោះមានឈ្មោះ រៀម ស៊ីណែត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅ ម្ដុំផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅឯខេត្តសៀមរាប។ មុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកយ៉ាម៉ាហា មួយគ្រឿង ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-2699 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង បានវ៉ារថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌បៃតងលាយស ពាក់ផ្លាកលេខ ភ្នំពេញ 3D-0559 ដែលបើកស្របទិសដៅគ្នា វាក់អឺនឹងរថយន្តហាយឡេនឌ័រ មួយគ្រឿង មិនចាំស្លាកលេខ បើកបរបញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើង បណ្ដាលឱ្យទាក់ដៃចង្កូត ដួលខ្ទាតជនរងគ្រោះ ចូលក្រោមកង់រថយន្តខាងឆ្វេង កិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ៕

Loading...