គ្រាន់តែខឹងប្រពន្ធ ដុតផ្ទះខ្លួនឯងឆេះអស់គ្មានសល់ ត្រូវប៉ូលិសឃាត់ខ្លួន
ស្រុកបសេដ្ឋ ៖ បុរសជាប្តី បានដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះអស់គ្មានសល់ ដោយសារខឹងប្រពន្ធ មិននៅផ្ទះ ហើយក៏ត្រូវ សមត្ថកិច្ចបានឃាត់ខ្លួន សាងសំណុំរឿង ចាត់ការបន្តតាមច្បាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង១០ នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ច បានឱ្យដឹងថា បុរសជាប្តី មានឈ្មោះ ខន មិថុនា អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពដុតផ្លះខ្លួនឯង ដែលមានទំហំ ៤ម៉ែត្រគុណនិង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង រួមទាំងសម្ភារៈ នៅក្នុងផ្ទៈ។ មូលហេតុដែលធ្វើឱ្យបុរសជាប្តី ដាច់ចិត្តដុតផ្ទះចោលនោះ គឺដោយសារតែតូចចិត្ត និងខឹងប្រពន្ធ ឈ្មោះ យ៉ាង ធីតា អាយុ ៣៣ឆ្នាំ មិននៅផ្ទះ ទើបដុតផ្ទះតែម្តង៕
Loading...