ឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង ឃាត់ខ្លួនមនុស្ស ១៣នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ២នាក់
​ដោយ វត្តភ្នំ ម៉ោង 13:08
ថ្ងៃទី1 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វារ ៖ ក្រុមជនជាតិបង់ក្លាដេស ១២នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយកម្លាំង កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ចុះស្រាវជ្រាវនិងឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ០២នាក់ បន្ទាប់ពីចូលទៅឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុច ផ្ទះលេខ ១៣១G ផ្លូវ កែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយសង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា ក្នុងករណីប្រតិបត្តិការ ចុះបង្រ្កាបខាងលើនេះ បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះថា មានជនបរទេសមួយក្រុមមានប្រុសនិងស្រី បានចាប់បង្ខាំមនុស្ស នៅខាងក្នុងផ្ទះវីឡាមួយ តាមបណ្តាយផ្លូវកែវចិន្តា ជាប់និងអាគារខ្ពស់មួយកន្លែង។ សមត្ថកិច្ច បានចុះមកឡោមព័ទ្ធ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ ក្នុងនោះជនជាតិបង់ក្លាដេស ១២នាក់ប្រុស និងស្ត្រីជនជាតិខ្មែរម្នាក់ ព្រមទាំងបានរំដោះជនរងគ្រោះចំនួន ០២នាក់ ប្រុសជាជនជាតិចិន៕

Loading...