បុរសម្នាក់ ជាបុគ្គលិកធនាគារវីង យកខ្សែភ្លើងចង.ក ភ្ជាប់ទៅនឹងចម្រឹងបង្អួច បញ្ចប់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 08:21
ថ្ងៃទី29 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជាបុគ្គលិកធនាគារវីង ដែលមានជំងឺសរសៃប្រសាទ ច្រើនឆ្នាំមកហើយនោះ បានធ្វើអត្តឃាត ដោយយកខ្សែភ្លើងចង.ក ភ្ជាប់ទៅនឹងចម្រឹងបង្អួចសម្លាប់ខ្លួន នៅក្នុងបន្ទប់ជាន់ទីមួយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤និង០០ នាទីរសៀល ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ SL1 ក្នុងបុរីឡេងណាវ៉ាត្រា គម្រោងទី៣ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ ទៀង សាម៉ង់ដូរ អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិកធនាគារវីង ស្នាក់នៅ កន្លែងកើតហេតុខាងលើ ។ ម្តាយបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ មិនបានទៅធ្វើការងារ ដូចសពដងនោះទេ។ បន្ទាប់ពី ហូបបាយពេលថ្ងៃត្រង់រួចហើយ ជនគ្រោះបានឡើងទៅសម្រាក នៅឯបន្ទប់ជាន់ទី១ រហូតដល់ម៉ោង កើតហេតុខាងលើ ទើបម្ដាយឡើងទៅបោសសំរាមសម្អាត នៅឯបន្ទប់ជាន់ទី១ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួន យកខ្សែភ្លើងចង.កភ្ជាប់ ទៅនឹងចម្រឹងបង្អួច ក៏ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង៕

Loading...