ឡាន Mazda បើកលឿនបំពានភ្លើងស្តុបពណ៌ក្រហម ត្រូវឡាន ALPHARD បុកខ្ទាតប៉ះរបាំងថ្ម
​ដោយ វត្តភ្នំ ម៉ោង 10:14
ថ្ងៃទី28 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន បំពានភ្លើងស្តុបពណ៌ក្រហម ក៏ត្រូវរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកចំពាក់កណ្ដាល ចំហៀងខាងឆ្វេង ពេញទំហឹង រួចរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់បន្ថែមទៀត រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង១៥ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-7566 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅ ពីកើតមកយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន បានបើកបំពាន ភ្លើងស្តុបពណ៌ក្រហម ស្របពេលនោះ មានរថយន្តមួយគ្រឿងទៀត ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AX-1088 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលទៅបុករថយន្ត Mazda ដែលបើកបំពានភ្លើងស្តុប ពណ៌ក្រហម ចំពាក់កណ្តាល ចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្ត Mazda រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់៕

Loading...