បុរសជនជាតិវៀតណាម បើកឡានបុករះម៉ូតូ ៣គ្រឿងកំពុងឈប់ចាំភ្លើងស្តុប ថៃហ្គ័រ របួស ៧នាក់
​ដោយ វត្តភ្នំ ម៉ោង 10:40
ថ្ងៃទី12 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ មនុស្ស ៧នាក់ បានរងរបួស ដោយសារ បុរសជនជាតិវៀតណាម បើករថយន្តម៉ាក VOLKSWAGEN CARAVELLE សង្ស័យស្រវឹង បុករះម៉ូតូ ៣គ្រឿង ដែលកំ ពុងធ្វើដំណើរ ស្របទិសដៅគ្នា ត្រលប់ទៅស្រុកកំណើត កាលវេលាម៉ោង ៥និង៣០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្តុបថៃហ្គ័រ តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Loading...