ខឹងមេស្តីបន្ទោសរឿងខ្ជិលធ្វើការងារ ហើយមកសម្ងំដេក ទាញកាំបិតចុងស្រួចចាក់សម្លាប់ គ្មានញញើតដៃ
​ដោយ វត្តភ្នំ ម៉ោង 09:06
ថ្ងៃទី12 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងប៉ោយប៉ែត ៖ បុគ្គលិកជនជាតិចិនម្នាក់ ដោយសារខឹង មេស្តីបន្ទោសរឿងខ្ជិលធ្វើការងារ ហើយមកសម្ងំដេក បានទាញកាំបិតចុងស្រួច ចាក់សម្លាប់ អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នា បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅអគារស្នាក់នៅបរិវេណ កាស៊ីណូហ្គោលឌិន ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះដែលស្លាប់ អាយុជាង ៣០ឆ្នាំ ជនជាតិចិន មានតួនាទីគ្រប់គ្រងកាស៊ីណូ ស្នាក់នៅអគារខាងលើ។សមត្ថកិច្ច បានអោយដឹងថា ក្រោយទទួលព័ត៌មាន ករណីឃាតកម្ម កម្លាំងជំនាញចុះទៅពិនិត្យឃើញថា ជនរងគ្រោះ ដែលស្នាក់នៅ ត្រូវបានចាក់ ៧ទៅ៨ កន្លែង ចំលើដើមដោះ ដោយកាំបិតចុងស្រួច បានស្លាប់ក្នុងបន្ទប់ ហើយជនដៃដល់ ដែលស្គាល់ថា ជនជាតិចិនដូចគ្នា បានរត់គេចខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលចាក់សម្លាប់ គឺជនជាតិចិនម្នាក់ ជនរងគ្រោះ ជាអ្នកគ្រប់គ្រង និងជនជាតិខ្មែរម្នាក់ ជាអ្នកបើករថយន្ត បានទៅតាមជនជាតិចិនម្នាក់ទៀត ជាបុគ្គលិកការងារកាស៊ីណូ ជាជនដៃដល់ ដែលខ្ជិលធ្វើការ រត់មកដេកក្នុងបន្ទប់។ ពេលតាមមកដល់ក្នុងបន្ទប់ហើយ អ្នកគ្រប់គ្រងបានទាញកអាវឡើងជង្គង់ ២ទៅ ៣ដង ហើយជនដៃដល់ខឹង ក៏បានទាញកាំបិតកៃចុងស្រួច ដែលដាក់ក្នុងហោប៉ៅ ចាក់ជាច្រើនកាំបិតលើដើមទ្រូង ហើយជនជាតិខ្មែរ អ្នកបើកបរស្ទុះទៅជួយ តែជនរងគ្រោះ បានស្លាប់នៅនិងកន្លែង ហើយជនបង្ក បានគេចខ្លួនបាត់៕

Loading...