ឡានសាំងយ៉ុង បុកជាមួយឡានសណ្តោងរ៉ឺម៉កដឹកខ្សាច់ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ចំនួន ១៤នាក់
ខេត្តកំពង់ស្ពឺ ៖ មនុស្សម្នាក់បានស្លា.ប់ នៅនឹងកន្លែង និងរងរបួ.សធ្ងន់ស្រាល ចំនួន ១៤នាក់ ក្នុងនោះរបួ.សធ្ងន់ ៥នាក់ របួ.សស្រាល ៩នាក់ ករណីឡានសាំងយ៉ុង បុកជាមួយឡានសណ្តោងរ៉ឺម៉កដឹកខ្សាច់ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ម្តុំចំណោតលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ លេខ១០៣-១០៤ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
យោងតាមរបាយការណ៍បឋមពី ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដ ០២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ក្នុងនោះមួយគ្រឿង ជារថយន្ដទេសចរណ៍ សាំយ៉ុង ១៥ កៅអី និងមួយគ្រឿងទៀត ជារថយន្ដធំសណ្ដោងរ៉ឺម៉ក ដឹកថ្មខ្សាច់។ សមត្ថកិច្ចនគរបាល បញ្ជាក់ថា រថយន្ដធំបើកបរ ទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ចំណែករថយន្តសាំយ៉ុង បើកបរទិសដៅពី ខេត្ដព្រះសីហនុ ទៅរាជធានីភ្នំពេញ៕
Loading...