ស្រុកអង្គស្នួល ៖ ក្មេងទំនើង ៤នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ខ្លួន បន្ទាប់ពីអុចផាវ គប់ចូលក្នុងទីតាំង កោសជប់ម៉ាស្សា បង្កជាជម្លោះ ហើយយកដុំថ្មគប់ចូលបន្ថែមទៀត បណ្ដាលឲ្យខូចខាត សម្ភារៈមួយចំនួន វេលាម៉ោង ០១និង៤០ នាទី រំលងអធ្រាត្រ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ចំណុចនៅផ្ទះជនរងគ្រោះ ភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះចំនួន ០២នាក់ ១-ឈ្មោះ អុឹម ណារី ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកកន្លែងម៉ាស្សា ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ អុឹម សីហា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យ ០៨នាក់ ប្រុស ឃាត់ខ្លួន០៤នាក់ ១-ឈ្មោះ ហៀង លីហួ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន) ។ ២-ឈ្មោះ រិន ដានិ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣-ឈ្មោះ តុប ចិន្ដា ហៅក្រិន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ៤-ឈ្មោះ យ៉ាង ពៅសុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) រីឯ៤នាក់ទៀតរត់គេចខ្លួន៕