ខឹងម្ដាយមីងស្ដីបន្ទោស យុវតីចិត្តឆៅ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន មុនពេលប្រឡង ឌីប្លូម
ក្រុងស្ទឹងសែន ៖ យុវតីម្នាក់ ខឹងជីដូន និងម្ដាយមីង ស្ដីបន្ទោស បន្តិចបន្តួច គិតខ្លី បាន សម្រេចចិត្ត លោតទឹកសម្លាប់ខ្លួន មុនពេលប្រឡង ឌីប្លូម ប៉ុន្មានម៉ោងប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើល កាលេពិវេលាម៉ោង ១៩និង២៥ នាទីព្រលប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុច លើស្ពានថ្មកំពង់ធំ ស្ថិតក្នុង ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
យុវតីដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះ ម៉ៅ សុភាព អាយុ ១៥ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី០៩ នៅវិទ្យាល័យកំពង់ធំ ជាក្មេងកំព្រាឪពុក មានម្ដាយឈ្មោះ ហាប់ សុផាន អាយុ ៥៦ឆ្នាំ មុខរបរលក់ដូរ។ យុវតីខាងលើ ត្រូវចូលប្រឡងឌីប្លូម នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ។ តាមការបញ្ជាក់ របស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុបឋម នាងខឹងជីដូន និងម្ដាយមីង ដែលនៅជាមួយ ស្ដីបន្ទោស រឿងដើរលេង មើលទូរស័ព្ទ មិនធ្វើការងារផ្ទះ និងស្អែកត្រូវប្រឡងផងនោះ៕
Loading...