ខណ្ឌជ្រោយចង្វារ ៖ ប្រជាពលរដ្ឋនាំគ្នា ចោមរោមមើលសពបុរសម្នាក់ ជាប់នៅក្នុងផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម មួយកន្លែង ដែលមានជះក្លិនស្អុយខ្លាំង និងបានរាយការណ៍ ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង ៤និង៣០ នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ចម្ងាយជាង ២០០ម៉ែត្រ ពីស្ពានលេខ៤ នៅតាមផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានអោយដឹងថា គេឃើញក្បាលមនុស្ស និងដងខ្លួនមនុស្សប្រុស ស្លៀកខោខូវប៊ូយ គ្មានពាក់អាវ ជះក្លិនស្អុយ ក៏នាំគ្នាផ្អើលរាយការណ៍ ជូនសមត្ថកិច្ច ដើម្បីចុះមកពិនិត្យ។ បន្ទាប់ពីពិនិត្ររួច មន្ត្រីជំនាញ បានរកឃើញ មានអាវយឺតពណ៌ក្រហម កាបូបលុយគ្មានលុយ មានតែក្រដាស ជួសជុលទូរស័ព្ទ និងសពបុរសខាងលើ ដែលមានខ្សែលួសចងក ជាប់ជាមួយផ្ទាំងប៉ាណូនោះ មានសភាពហើម ក្លិនស្អុយខ្លាំងផងដែរ។ សពពិតជាបានចងក ធ្វើអត្តឃាត នៅក្នុងចន្លោះផ្ទាំងប៉ាណូ ដោយខ្លួនឯង ដោយប្រើប្រាស់ខ្សែលួស ចងភ្ចាប់ជាមួយចង្រឹងដែក នៃផ្ទាំងប៉ាណូនោះពិតមែន ហើយអាចនឹងស្លាប់យូរថ្ងៃ៕