អគ្គិភ័យឆាបឆេះ ជាន់ទី៨ សណ្ឋាគារ មីងឌូ ខូចខាតអស់ស្ទើរទាំងស្រុង
​ដោយ វត្តភ្នំ ម៉ោង 08:26
ថ្ងៃទី16 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងប៉ោយប៉ែត ៖ សណ្ឋាគារ មីងឌូ ដែលជួលឱ្យជនជាតិចិន ស្នាក់​នៅ ត្រូវ​បានអគ្គិ​ភ័យ​ឆាប​ឆេះ ជាន់ទី៨ ជាកន្លែងដាក់សម្ភារ ខូចខាតអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

៖សណ្ឋាគារនេះ មានកម្ពស់ ៨ជាន់ គិតទាំងជាន់ផ្ទាល់ដី ហើយជាន់ដែលអគ្គិភ័យឆាបឆេះ គឺជាន់ទី៨ ជាកន្លែងដាក់សម្ភារជាច្រើន ដោយបើកភ្លើងចោល ទាំងយប់ទាំងថ្ងៃ សម្រាប់អោយសន្តិសុខ មើលថែម្តងម្កាល ស្រាប់តែមានអគ្គិភ័យឆាបឆេះ។ សមត្ថកិច្ច បានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ៦គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន រហូតរលត់ទាំងស្រុង តែមិនបណ្ដាលឲ្យ ភ្ញៀវបរទេសណាម្នាក់ រងរបួសនោះទេ៕

Loading...