ឡានម៉ាក MG បើកបុកម៉ូតូពេញទំហឹង បុរសម្នាក់ បោកក្បាលស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 10:42
ថ្ងៃទី14 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានបោកក្បាលស្លាប់ភ្លាមៗ ដោយសារ រថយន្តម៉ាក MG បើកបុកពេញទំហឹង ពេលកំពុងជិះម៉ូតូ កាលពីវេលាម៉ោង ០៣និង៥០ នាទី ទាបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ជនរងគ្រោះឈ្មោះ អែម មករា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ខេត្តកំពត ជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN1843 ត្រូវរថយន្តបង្ក ម៉ាក MG ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CH SOKNY បើកបរក្នុងទិសដៅ ពីកើតទៅលិច បញ្ច្រាសគ្នាជាមួយម៉ូតូ ក្នុងល្បឿនលឿន ពេល មកដល់ កន្លែងកើតហេតុ បានរ៉េចង្កូតទៅបុកម៉ូតូ បណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាល ស្លាប់តែម្ដង ហើយអ្នកបើកបរ គេចខ្លួនបាត់៕

Loading...