ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកាមរីឆ្លាម ដួលបោកនឹងថ្នល់ របួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:08
ថ្ងៃទី14 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បានដួលបោកផ្ទប់នឹងថ្នល់ រងរបួសធ្ងន់ ត្រូវរថយន្ត សាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយសារជិះម៉ូតូ លឿនដូចហោះ និងវ៉ាជែងម៉ូតូ មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុក រថយន្តកាមរីឆ្លាម ដែលបើកបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ ជិះម៉ូតូ ម៉ាកហុងដា PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-9598 ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បើកវ៉ាជែង ម៉ូតូមួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2R-1580 ដែលបើកបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូ បោកផ្ទប់នឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ៕

Loading...