បើកឡានបុកម៉ូតូរបួស ២នាក់ ហើយព្យាយាមបករត់ ជ្រុលទៅធ្លាក់ជង្ហុក
​ដោយ វត្តភ្នំ ម៉ោង 10:39
ថ្ងៃទី12 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសពីរនាក់ បានរងរបួស ដោយសារ រថយន្តបើកលឿន ទៅបុកម៉ូតូពីក្រោយពេញទំហឹង ហើយព្យាយាមបើករត់គេច ជ្រុលទៅធ្លាក់ជង្ហុក កល់ជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ១និង ៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើត ហេតុជនរងគ្រោះ បានបើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A-9183 ធ្វើដំណើរ តាមបណ្តោយផ្លូវរថភ្លើង ក្នុងទិសដៅ ពីកើតទៅលិច ស្រាប់តែមាន រថយន្ត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BF-5495 បើកបរដោយបុរសម្នាក់ មកពីក្រោយ ស្របទិសគ្នា ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន បានមកបុក ពីក្រោយម៉ូតូពេញទំហឹង បណ្តាលឱ្យដួលខ្ទាតជនរងគ្រោះ ទៅចិញ្ចើមផ្លូវ ហើយរថយន្តបង្ក ព្យាមយាមបើករត់ ជ្រុលធ្លាក់ជង្ហុក កល់ជាប់ បើកទៅមុខលែងរួច ៕

Loading...