បើកឡានលៅនមិនប្រយ័ត្ន ទៅបុករបាំងថ្មចែកទ្រូងផ្លូវ នៅភ្លើងស្តុបត្រឡែកបែក
ខណ្ឌសែនសុខ ៖ រថយន្តស៊េរីទំនើប ម៉ាក LAND ROVER DEFEBDER បុករបាំងថ្មពុះ ចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យខ្ទាតមួយកង់ ចេញមកផ្លូវម្ខាងទៀត ចំណែកមួយកង់ទៀត ខ្ទាតចេញពីជួរ រីឯរថយន្តមិនទាន់អស់ល្បឿន ទៅមុខជិត ១០០ម៉ែត្រ ទាំងដាច់កង់មុខខាងឆ្វេង កាលពីវេលាម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុបត្រឡែកបែក តាមបណ្តោយផ្លូវ លេខ៥៩៨ ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ម៉ាក LAND ROVER DEFEBDER ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា M-H-7722 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ពីជើងទៅត្បូង ក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យខូចខាតចំនួន ២កង់ ចំណែករថយន្ត មិនទាន់អស់ល្បឿន បានបន្តទៅមុខជិត ១០០ ម៉ែត្រទាំងដាច់កង់ មុខខាងឆ្វេង ខូចខាតយ៉ាងដំណំ៕
Loading...