ចាប់ហ្វ្រ័ងមិនទាន់ ជ្រុលទៅបុកឡាន កំពុងបើកបត់ឆ្លងផ្លូវ រងរបួស ២នាក់
ខណ្ឌសែនសុខ ៖ បុរស ២នាក់ បានរងរបួស ធ្ងន់និងស្រាល ដោយសារ រថយន្តបើកបត់ឆ្លងផ្លូវ មិនប្រយ័ត្ន ប៉ះជាមួយម៉ូតូ នៅចំណុចមុខ ក្រសួងពាណិជ្ជកម្ម កាលពីវេលាម៉ោង ០៩និង៤០ នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុពួ ជនរងគ្រោះ បានចេញពីធ្វើការ ដោយជិះម៉ូតូ ២គ្រឿង មានគ្នា ៤នាក់ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើត ក៏មានរថយន្ត ម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-6086 បើកបរដោយបុរសជនជាតិចិន ក្នុងទិសដៅពីកើតទៅលិច ហើយបត់ទៅឆ្វេង ក្នុងល្បឿនលឿន ធ្វើឱ្យអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ឆ្នាំ២០១១ ពាក់ស្លាកលេខ ព្រៃវែង 1D-8176 ចាប់ហ្វ្រ័ងមិនទាន់ ក៏បុកពេញទំហឹង បណ្តាលឱ្យរងរបួស ធ្ងន់និងស្រាល តែម្តង៕
Loading...