សង្ស័យស្រវឹង ទើបចេញពីក្លឹបកំសាន្ត បើកឡាន បុករះឡំប្រឺតា និងម៉ូតូ ផ្អើលទាំងព្រឹក
ក្រុងប៉ោយប៉ែត ៖ អ្នកដំណើរជាច្រើន បានរងរបួស ដោយសារ ជនជាតិចិន សង្ស័យស្រវឹង ចេញពីក្លឹបកំសាន្ត បើករថយន្តឡិចស៊ីស RX.330 បុករះឡំប្រឺតា និងម៉ូតូ ខូចខាតជាច្រើន គ្រឿង កាលពីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិក្បាលស្ពានមួយ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រថយន្តបង្កម៉ាក លុចស៊ីស RX.330 ពាក់ផ្លាកលេខ ភ្នំពេញ 2AL.7905 បើកបរដោយជនជាតិចិន ក្នុងទិសដៅពីជើងមកត្បូង តាមផ្លូវបេតុង គេសង្ស័យស្រវឹង ទើបចេញពីក្លឹបកំសាន្ត បុករះបណ្តាលឡំប្រឺតា និងម៉ូតូ ៤-៥គ្រឿង ដែលកំពុងធ្វើដំណើរ និងចតចោលនៅចិញ្ចើមផ្លូវ ហើយអ្នកដំណើរ ត្រូវបានបញ្ជូន ទៅសង្គ្រោះភ្លាមៗ។ ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឃាត់ជនជាតិចិន ដែលបង្កគ្រោះថ្នាក់ ដើម្បីឲ្យមន្ត្រីជំនាញ ចាត់ការតាមនីតិវិធី៕
Loading...