ឡានព្រូសបើកបញ្ច្រាសផ្លូវ បុកជាមួយឡាំប្រឺតា មុខសណ្ឋាគារ សូហ្វីតែល របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 08:28
ថ្ងៃទី4 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវឡានសាមុយដឹកទៅ មន្ទីរពេទ្យភ្លាមៗ ដោយសាររថយន្ត តូយ៉ូតាព្រូស បើកបុក ឡាំប្រឺតា ក្នុងទិសដៅបញ្ច្រាសគ្នា បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច មុខសណ្ឋាគារ សូហ្វីតែល តាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

មុនដំបូងគេឃើញ រថយន្តបង្កម៉ាក ព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-3685 បើកតាមបណ្ដោយ ផ្លូវសុធារស ទិសដៅបញ្ច្រាស់ផ្លូវ ពីជើងមកត្បូងយ៉ាងលឿន ក៏មានឡំប្រឺតា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HV-8926 បើកដោយបុរសម្នាក់ ពីត្បូងមកជើង ត្រូវរថយន្តព្រូស បុកចំពីមុខឡំប្រឺតាពេញទំហឹង បណ្ដាលឱ្យឡំប្រឺតា ក្រឡាប់ផ្ងារជើង រីឯតៃកុងរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ៕

Loading...