ស្រុកភ្នំស្រួច ៖ អ្នកដំណើរម្នាក់ បានបាត់បង់ជីវិត និងច្រើននាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយ រថយន្តប្រភេទ ទេសចរណ៍ នៅចំណោទ ពេជ្រនិល លោកយាយម៉ៅ វេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
មុនដំបូងគេឃើញ រថយន្ត ម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-1758 សណ្តោងរ៉ឺម៉ក់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4B-0249 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបើកពីកើតទៅខាងលិច បានបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3C-3445 សណ្តោងរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-1424 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រួចបន្តទៅបុក រថយន្ត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-5325 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរ បញ្រ្ចាសទិសគ្នា បណ្តាលអោយ បុរសម្នាក់ស្លាប់ ស្លាប់នៅកន្លែងកើតហេតុ របួសស្រាលធ្ងន់ – ស្រាល មួយចំនួន និងខូចខាត រថយន្ត ០៣គ្រឿង ធ្ងន់០២គ្រឿង៕