ជិះម៉ូតូចេញពីបន្ទប់ជួល ទៅជួយលក់គោដុតបងប្អូន ត្រូវឡានកិនបែកក្បាលស្លាប់
​ដោយ វត្តភ្នំ ម៉ោង 10:17
ថ្ងៃទី31 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់ បានជិះម៉ូតូចេញពីបន្ទប់ជួល ទៅជួយលក់គោដុតបងប្អូន នៅម្ដុំមុខវត្តពោធិញាណ ចៃដន្យទាក់ដៃចង្កូត ជាមួយម៉ូតូកង់បីបណ្ដាលឱ្យដួល ត្រូវរថយន្តធុនធំ កិនស្លាប់មួយរំពេច កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ផា លីហៀ ហៅ ឌូក ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ លក់គោដុត ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តព្រៃវែង។ ជនរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1G-8796 ចេញពីបន្ទប់ជួល ម្ដុំចាក់អង្រែលើ ទៅជួយលក់គោដុតបង នៅម្ដុំវត្តពោធិញាណ ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ក៏ទាក់ដៃចង្កូត ជាមួយម៉ូតូកង់បី ដួលម៉ូតូចូលក្រោមរថយន្តធុនធំ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3A-1877 ដែលធ្វើដំណើរស្របទិសគ្នា កិនបែកក្បាល ស្លាប់យ៉ាងអាណោចអាធ័ម៕

Loading...