យុវតីម្នាក់ជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យា ត្រូវឡានឡង់គ្រីស័រ កិនស្លាប់
​ដោយ វត្តភ្នំ ម៉ោង 09:02
ថ្ងៃទី29 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ យុវតីម្នាក់ ជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យា ត្រូវរថយន្ត ឡង់គ្រីស័រ បើកបុក បណ្ដាលឱ្យដួល ខ្ទាតទៅប៉ះ រថយន្ត កាមរី បាឡែន ធ្វើឱ្យដួលបែកក្បាល ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង ៦និង៤០ នាទី ល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៣៧១ សឡា ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ភី ស្រីណេង អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យា រៀននៅ សាកលវិទ្យាល័យ ស៊ីតិច ស្នាក់នៅម្តុំ សង្កាត់ព្រៃស ខណ្ឌដង្កោ និងមានស្រុកកំណើត នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នារីរងគ្រោះ ជិះម៉ូតូម៉ាកZoomer-x ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ចាម 1U.6786 តាមបណ្ដោយផ្លូវ ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមាន រថយន្តឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AE.7684 បើកមកពីក្រោយស្របទិសគ្នា បុកម៉ូតូចំកាងខាងមុខ បណ្ដាលឱ្យម៉ូតូដួល ខ្ទាតទៅប៉ះរថយន្ត បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE.7524 ហើយក៏ត្រូវ រថយន្តឡង់គ្រីស័រ កិនក្បាលនារីរងគ្រោះ ស្លាប់ភ្លាមៗ៕

Loading...