ប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់ នៅក្នុងបន្ទប់ទឹក សង្ស័យខ្យល់គ
ខណ្ឌពោធិ៍សែនជ័យ ៖ ស្ត្រីម្នាក់ មិនឃើញទៅធ្វើការ បងប្អូនទូរស័ព្ទក៏មិនលើក មកតាមរកដល់បន្ទប់ជួល ពេលគាស់បើកទ្វារចូលទៅមើល ប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ទឹក សង្ស័យខ្យល់គ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ អៀន អន ភេទស្រី អាយុ ៣៨ឆ្នាំ មុនរបរ កម្មការីនីរោងចក្រ ស្នាក់នៅ បន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុនពេលកើតហេតុ បងប្អូនដែលស្នាក់នៅបន្ទប់ក្បែរគ្នា ចាកចេញពីបន្ទប់ជួល ទៅកន្លែងធ្វើការ ដើរកាត់មុខបន្ទប់ជនរងគ្រោះដែរ តែឃើញបិទទ្វារ ស្មានតែជនរងគ្រោះ ទៅធ្វើការបាត់ហើយ។ ពេលទៅដល់កន្លែងធ្វើការក៏មិនឃើញ ទើបទូរស័ព្ទរក តែគ្មានអ្នកទទួល ទើបមកតាមដល់បន្ទប់ជួល នាំគ្នាគាស់ទម្លុះទ្វារចូល ស្រាប់តែឃើញដេកស្លាប់ ក្នុងបន្ទប់ទឹក៕
Loading...