ជិះម៉ូតូលឿន ដល់ផ្លូវកោង បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ដួលបោកក្បាលស្លាប់ភ្លាមៗ
ខណ្ឌឬស្សីកែវ ៖ បុរសម្នាក់ បានបាត់បង់ជីវិត ដោយសារជិះម៉ូតូលឿន ដល់ផ្លូវកោងរេចង្កូត ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួល បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង ៤និង១៥ នាទី ទាបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវទំនប់៧០ ក្នុងសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក ស៊ុយសូគីស្មាសវី ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1I-9900 តាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងផងនោះ បានរេចង្កូតទៅខាងឆ្វេងដៃ បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួល បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ៕
Loading...