ឆ្មក់បង្រ្កាបទីតាំងហាងកាហ្វេ ៥កន្លែង ដែលបង្កប់សេវាផ្លូវភេទ នៅចំណុចត្រឡោកបែក
​ដោយ វត្តភ្នំ ម៉ោង 09:59
ថ្ងៃទី15 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ កម្លាំងនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការ នគរបាលជាតិ បានឆ្មក់បង្រ្កាប ទីតាំងហាងកាហ្វេ ចំនួន ៥កន្លែងជាប់ៗគ្នា ដែលបង្កប់សេវាផ្លូវភេទ ដោយធ្វើការឃាត់ខ្លួនបុរសស្ត្រី ៤នាក់ ជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះ បានចំនួន ១២នាក់ កាលពីវេលាម៉ោង ៨និង៤០ នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន ១៦នាក់ ក្នុងនោះមាន ម្ចាស់ទីតាំងចំនួន ៤នាក់ ស្រី៣នាក់ និង ១២នាក់ទៀត ជានារីរងគ្រោះ រួមទាំងវត្ថុតាង ស្រោមអនាម័យ ប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើ មួយចំនួនទៀត។ សមត្ថកិច្ចបានអោយដឹងថា មុននឹងកម្លាំងសមត្ថកិច្ច ធ្វើការចុះបង្ក្រាប ទីតាំងខាងលើ គឺមានប្រជាពលរដ្ឋ ពានរាយការណ៍ថា ហាងកាហ្វេទាំង ៥ទីតាំងខាងលើ បើកលក់ ទាំងយប់ទាំងថ្ងៃនិងមានបង្កប់ សេវាផ្លូវភេទផង ទើបកម្លាំងជំនាញ ចុះធ្វើការស៊ើបអង្កេត និងឆ្មក់បង្ក្រាបតែម្តង៕

Loading...