ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុក ឡានពីក្រោយ បោកក្បាលស្លាប់ភ្លាមៗ
ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តមួយគ្រឿង មិនចាំម៉ាក ពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាល ស្លាប់ភ្លាមៗ ពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិលេខ៦A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជា សុខលេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅ ភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AO-5748 ជ្រុលទៅបុករថយន្ត ពីក្រោយពេញទំហឹងបណ្តាលឱ្យជនរងគ្រោះ ជាម្ចាស់ម៉ូតូ ដួលបោកក្បាល ស្លាប់ក្នុងថ្លុកឈាម។ ដោយឡែករថយន្ត ដោយឃើញ ស្ថានភាពមិនស្រួល ក៏បើកទៅមុខបាត់ស្រមោល៕
Loading...