ឡាន ហាយឡេនឌ័រ កំពុងបើកឆ្លងផ្លូវ ត្រូវអាព្រូស បុករុញផ្ទប់ជាប់បង្គោលភ្លើង
​ដោយ វត្តភ្នំ ម៉ោង 09:50
ថ្ងៃទី5 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ រថយន្ត មួយគ្រឿង កំពុងបើកឆ្លងផ្លូវ ត្រូវរថយន្ត មួយគ្រឿងទៀត បើកមកបុកពេញទំហឹង រងការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅក្រោយវិទ្យាល័យ ព្រះស៊ីសុវត្ថិ ស្ថិតនៅផ្លូវបំបែកជាបួន ផ្លូវលេខ៥១ កែងផ្លូវលេខ១៨៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនដំបូង គេឃើញរថយន្ត ហាយឡេនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2W-3519 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១៨៤ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែត្រូវ រថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-3070 បុកពេញទំហឹង រុញរថយន្តហាយឡេនឌ័រ ទៅបុកជាប់បង្គោលភ្លើង មួយតង់ទៀត។ សមត្ថកិច្ចជំនាញ បានសម្រេចវាស់វែង ព្រមទាំងយករថយន្ត ទាំង ២គ្រឿង ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំ ការដោះស្រាយតាមនីតិវិធី៕

Loading...