ឡានដឹកកម្មករ បើកលឿនមិនប្រយ័ត្ន ដល់ផ្លូវកោងក្រឡាប់ចូលស្រែ របួស ៧០នាក់
​ដោយ វត្តភ្នំ ម៉ោង 10:40
ថ្ងៃទី5 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកសំរោងទង ៖ កម្មករ កម្មការិនីរោងចក្រ ប្រមាណ ៧០នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹក យកទៅសង្គ្រោះភ្លាមៗ ដោយសាររថយន្តបើក ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង រេចង្កូតធ្លាក់ពីផ្លូវ ក្រឡាប់ ចូលស្រែ កាលពីវេលាម៉ោង ៥និង៥៧ នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុច ភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ តៃកុងរថយន្ត រស់នៅ ភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ កម្មការិនី សរុបប្រហែល ៧០នាក់ បើកបរពីជើងទៅត្បូង មកដល់ចំណុចផ្លូវកោង បានបត់ទៅកើត បណ្ដាលឲ្យរេចង្កូត ក្រឡាប់ធ្លាក់ចូលក្នុងស្រែ។ ក្រោយកើតហេតុ មន្ត្រីជំនាញបានហៅ រថយន្តសាមុយ ដឹកអ្នករងរបួស យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ៕

Loading...