សង្ស័យម្ចាស់ស្រវឹង បើកបុកខឿន ស្ពានអាកាសចោមចៅ ផ្លូវក្រោមដី ក្រឡាប់ផ្ងារជើង
ខណ្ឌពោធិ៍សែនជ័យ ៖ រថយន្តម៉ាក តូយ៉ូតាព្រូស មួយគ្រឿង សង្ស័យម្ចាស់ស្រវឹង បានជ្រុលទៅបុកខឿន ស្ពានអាកាសចោមចៅ ផ្លូវក្រោមដី បណ្ដាលឲ្យ ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង៣០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវក្រោមដី ស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BR-7486 ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ចុះផ្លូវក្រោមដី ស្ពានអាកាសចោមចៅ ឆ្ពោះទៅកើត ផ្លូវសហព័ន្ធរុស្ស៊ី បានជ្រុលទៅបុក ខឿនស្ពាន បណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ហើយប្រជាពលរដ្ឋ ក៏បាននាំគ្នា ជួយរុញរថយន្ត អោយវិលមកសភាពដើមវិញ ៕
Loading...