ជិះម៉ូតូ បុកជាមួយរថយន្ត ឡង់គ្រីស័រ នៅផ្លូវបំបែក រងរបួសរលាត់ដៃជើង
​ដោយ វត្តភ្នំ ម៉ោង 10:28
ថ្ងៃទី26 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសជាជនជាតិបរទេសម្នាក់ បានរងរបួសរលាត់ដៃជើង ដោយសារជិះម៉ូតូ បុកជាមួយរថយន្ត ឡង់គ្រីស័រ នៅត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៤៣ កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាជនជាតិបរទេស ជិះម៉ូតូម៉ាក Zoomer-x ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ កំពង់ចាម 1U-6460 តាមបណ្តោយផ្លូវលេខ៣៦០ ក្នុងទិសដៅ ពីលិចទៅកើត ក៏មានរថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2P-1857 បើកតាមបណ្តោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលបុកគ្នា ពេញទំហឹង បណ្តាលឱ្យភាគីខាងម៉ូតូ ដួលរងរបួសរលាត់ដៃជើង ចំណែករថយន្ត រងការខូចខាតកាងខាងមុខ៕

Loading...