ឡានទំនើបបំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុកជាមួយ KIA ស្ត្រីម្នាក់រងរបួស
​ដោយ វត្តភ្នំ ម៉ោង 09:17
ថ្ងៃទី26 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្តស៊េរីទំនើប បើកជនជាតិចិន ក្នុងល្បឿនលឿន បំពានភ្លើងស្តុបពណ៌ក្រហម បានជ្រុលទៅបុកជាមួយ រថយន្ត KIA បណ្តាលឱ្យស្ត្រីម្នាក់រងរបួស កាលពីវេលាម៉ោង ១១និង៥០ នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុប ចំការមន តាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ម៉ៅសេទង ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0793 បើកតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅ ពីត្បូងទៅជើង ស្រាប់តែមាន រថយន្ត ម៉ាកប៊ែលី ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BANTLY.9 បើកជនជាតិចិន តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត បំពានភ្លើងស្តុប ក៏ជ្រុលទៅបុកជាមួយ រថយន្ត KIA ពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ ជិះក្នុងរថយន្ត KIA រងរបួស ចំណែករថយន្ត រងការខូចខាត ទាំងសងខាង៕

Loading...