បើកមិនប្រយ័ត្ន បុកឡានដឹកដើមឬស្សីច្រូងច្រាង ពីក្រោយពេញទំហឹង ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 15:38
ថ្ងៃទី25 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកក្រគរ ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារ បើករថយន្មិនប្រយ័ត្ន បុកជាមួយ រថយន្តដឹកដើមឬស្សី ពេលកំពុងធ្វើដំណើរស្របទិសគ្នា នៅវេលាទាបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូ ផ្សារក្រគរ ចុះទៅបឹងទន្លេសាប ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់

ជនរងគ្រោះ ឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យធ្មេញ មានទីលំនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើករងយន្ត ម៉ាក RAIZE ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV 2468 ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង បានជ្រុលបុក រថយន្តធុនធំ ម៉ាក HIYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A 1280 ដែលកំពុង ដឹកដើមឬស្សីច្រូងច្រាង ពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយ អ្នកបើកបររថយន្តដឹកដើមឬស្សី បានចុះរត់គេចខ្លួនបាត់ ៕

Loading...