ភ្លើងឆេះជាន់ទីបី ជាកន្លែងសម្រាប់តម្កល់អាសនៈ របស់គ្រូទាយ ផ្អើលទាំងព្រលឹម
​ដោយ វត្តភ្នំ ម៉ោង 10:59
ថ្ងៃទី24 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ អគ្គីភ័យ បានឆាបឆេះអាសនៈ នៅក្នុងផ្ទះល្វែងជាន់ទីបី របស់គ្រូទាយ យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងរថយន្ដពន្លត់អគ្គីភ័យ ចុះធ្វើការអន្តរាគមន៍ កាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះល្វែងអត់លេខ តាមបណ្ដោយផ្លូវបេតុង ភូមិស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះខាងលើគឺ ជាផ្ទះរបស់គ្រូទាយមួយរូប បានចាក់សោទុកចោល មិនមានអ្នកស្នាក់នៅ ខាងក្នុងនោះទេ។ លុះដល់វេលាកើតហេតុ ក៏មានប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បានឃើញមានផ្សែង ហុយចេញពីជាន់ទីបី នៃផ្ទះកើតហេតុ ដែលជាកន្លែង សម្រាប់តម្កល់អាសនៈ និងចេញអណ្ដាតភ្លើង ឆាបឆេះកន្លែងដែលតម្កល់អាសនៈនោះ យ៉ាងសន្ធោសន្ធៅ ។សមត្ថកិច្ចជំនាញ បង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៥គ្រឿង បាញ់ទឹក អស់ទាំង ៥គ្រឿង មិនបណ្តាលឲ្យឆាបឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ ៕

Loading...