បើកឡានលឿន ដល់ផ្លូវបំបែក បុកគ្នាពេញទំហឹង រួចបន្តទៅបុកតូបលក់ដូរ
​ដោយ វត្តភ្នំ ម៉ោង 09:23
ថ្ងៃទី21 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្តពីរគ្រឿង បើកលឿន ដល់ផ្លូវបំបែក បុកគ្នាពេញទំហឹង រួចបន្ត ទៅបុកតូបលក់ដូរ របស់ប្រជាពលរដ្ឋ បណ្តាលឱ្យ បុរសម្នាក់ រងរបួសស្រាល កាលពីម៉ោង ១២និង១០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវហាណូយ កែងផ្លូវម៉ុងរិទ្ធី ត្រង់ចំណុចស្តុប 24 ម៉ោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញរថយន្ត តូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2C -6462 បើកតាមបណ្ដោយ ផ្លូវហាណូយ ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ស្តុប ២៤ ម៉ោង ស្រាប់តែមាន រថយន្តមួយគ្រឿងទៀត ម៉ាកកាមរី ពាក់ស្លាកលេខ ភ្នំពេញ 2BD-4048 បើកទិសទៅ ពីកើតទៅលិច បានជ្រុលទៅបុក រថយន្តស៊ីណា ពេញទំហឹង រួចបន្តទៅបុកតូបលក់ដូរ របស់ប្រជាពល បណ្តាលអោយ រថយន្តទាំង ២គ្រឿង និងតូបលក់ដូរ រងការខូចខាត៕

Loading...