ជិះម៉ូតូលឿនទាក់ដៃចង្កូតគ្នា ដួលខ្ទាតនារីម្នាក់ បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 09:42
ថ្ងៃទី20 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជិះម៉ូតូលឿន ទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួល ខ្ទាតនារីម្នាក់ បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១១និង៥៥ នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នៅចំណុច ស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ជនរងគ្រោះ ឈ្មោះ ណា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលក្នុងខណ្ឌកំបូល មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។ ចំណែកបុរសម្នាក់ ដែលរួមដំណើរជាមួយ ឈ្មោះ បឿង ឡោម អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ របួសស្រាល។

ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-9180 ឌុបនារីម្នាក់ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីកើតទៅលិច ឆ្ពោះទៅផ្លូវជាតិលេខ៤ ស្រាប់តែមាន បុរសម្នាក់ ឈ្មោះ វ៉ាន់ ប៊ុនណាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ មានទីលំនៅបច្ចុប្បន្នភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក Zoomer-x ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1L-3086 តាមបណ្តោយផ្លូវចោមចៅ ចុះក្រោមស្ពានអាកាស ឆ្ពោះទៅផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿន ហើយចាប់ហ្វ្រ័ងមិនទាន់ ជ្រុលទៅទាក់ដៃចង្កូត ម៉ូតូជនរងគ្រោះ បណ្ដាលឱ្យដួល ហើយនារីម្នាក់ បោកក្បាលនឹងថ្នល់ ស្លាប់តែម្ដង៕

Loading...