ឡានស្ទូច បុកឡានកូរ៉េ ប៉ើងធ្លាក់ប្រឡាយ ហើយជ្រុលទៅបុក សួនច្បារ ពុះចែកទ្រូងផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 10:32
ថ្ងៃទី19 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ រថយន្តស្ទូចមួយគ្រឿង បើកក្នុងល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុក រថយន្តកូរ៉េ ចតនៅចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹង ប៉ើងធ្លាក់ចូលក្នុងប្រឡាយ ហើយរថយន្តបង្ក ជ្រុលទៅបុក សួនច្បារពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ១១និង១៥ នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ។

មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ក្បាលពណ៌ខៀវ មួយគ្រឿង មិនមានស្លាកលេខ មកចត នៅប្របចិញ្ចើមផ្លូវជាតិលេខ៣ព្រោះបែកកង់ ទៅមុខមិនរួច ស្រាប់តែមានរថយន្តស្ទូច ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-5545 បើកតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន ទៅបុកពីក្រោយ រថយន្តកូរ៉េពេញទំហឹង ប៉ើងធ្លាក់ចូលប្រឡាយ ខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបានទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ កល់ទៅមុខលែងរួច៕

Loading...