លុចស៊ីស RX400h បើកលឿនមិនប្រយ័ត្ន ទៅបុកខឿនចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច
​ដោយ វត្តភ្នំ ម៉ោង 09:46
ថ្ងៃទី19 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ រថយន្តម៉ាក លុចស៊ីស RX400h មួយគ្រឿង បើកលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូត ទៅបុកខឿនចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច រងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង៥០ នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុប ឫស្សីផ្អែម តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក លុចស៊ីស RX400h ពណ៌ស្ករ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BE-6712 បើកតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានរេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលទៅបុកឡើងលើខឿន កល់ជាប់ទៅមុខលែងរួច បណ្ដាលឱ្យរថយន្ត បាក់កាឡេកង់មុខ និងកាង ខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ៕

Loading...