ចេញពីធ្វើការ ជិះម៉ូតូបញ្រ្ចាសផ្លូវ មិនប្រយ័ត្ន ឡានបុក ស្លាប់មួយរេំពេច
​ដោយ វត្តភ្នំ ម៉ោង 09:49
ថ្ងៃទី18 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌកំបូល ៖ បុរសម្នាក់ ជាកម្មកររោងចក្រ ជិះម៉ូតូចេញពីធ្វើការ បញ្រ្ចាសផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តម៉ាកស្តារិច បើកលឿន បុកពីក្រោយពេញទំហឹង បោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៨និង១៥ នាទី យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវ ក្រវាត់ក្រុងទី៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពមានឈ្មោះ ឡុង ជ័យ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ មានស្រុកកំណើត នៅភូមិព្រែកផ្តៅទី២ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1P-9073 ជិះ ចេញពីធ្វើការ ក្នុងរោងចក្រ តាមបណ្តោយផ្លូវក្រវាត់ក្រុង ក្នុងទិសដៅ ពីកើតទៅលិច ស្រាប់តែមានរថយន្ត ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ចាម 2A-9850 ជ្រុលទៅបុកម៉ូតូ ពី ពេញទំហឹង ដួលបោកក្បាល នឹងផ្លូវស្លាប់មួយរំពេច៕

Loading...