ពុលមីឆា ដែលលក់ នៅតាមភូមិ ១២នាក់ ត្រូវបានបញ្ជូន មកសង្រ្គោះ នៅពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង
​ដោយ វត្តភ្នំ ម៉ោង 10:22
ថ្ងៃទី14 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកកំពង់លែង ៖ ប្រជាពលរដ្ឋ ១២នាក់ ត្រូវបានបញ្ជូន មកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការ:ក្អួតចង្អោរ ជាបន្តបន្ទាប់ ក្រោយពីនាំគ្នាទទួលទាន មីឆាដែលលក់នៅតាមភូមិ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងជិត ៥ ល្ងាច ប្រជាពលរដ្ឋ នៅក្នុងភូមិ បាននាំគ្នាទិញ មីឆា ដែលតែងតែលក់ នៅតាមភូមិ ក្រោយពីទទួលបានប្រហែល ប្រមាណជាង ១ម៉ោង ចាប់ផ្តើមមានអាការៈក្អួតចង្អោរ ជាបន្តបន្ទាប់ និងបានដឹកយកទៅសង្រ្គោះ នៅមណ្ឌលសុខភាព និង បានដឹកមកសង្រ្គោះ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។

បើតាមការសន្និដ្ឋាន ជំហានដំបូង របស់ក្រុមគ្រូពេទ្យ បានឱ្យដឹងថា ករណីពុលអាហារនេះ អាចបណ្តាល មកពីសរសៃមី ព្រោះថា បើសិនបើជាការពុល ដោយមេរោគ មានរយៈពេលយូរជាងនេះ ប៉ុន្តែនេះ ក្រោយពីបរិភោគ តែជាកន្លះម៉ោង ក៏មានអ្នករងគ្រោះ៕

Loading...