ជិះម៉ូតូមិនទាន់ផ្ទះផង ត្រូវក្រុមចោរកាប់ប្លន់ នៅចំណុចមុខ វត្តភ្នៀតសិម្ពលី
​ដោយ វត្តភ្នំ ម៉ោង 09:59
ថ្ងៃទី14 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌកំបូល ៖ បុរសម្នាក់ ជិះម៉ូតូទៅផ្ទះ ស្រាប់តែមាន ជនសង្ស័យមួយក្រុម ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយកាំបិត ដេញកាប់ រងរបួស បំណងប្លន់យកម៉ូតូ តែមិនបានសម្រេច កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខ វត្តភ្នៀតសិម្ពលី តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1J- 7216 តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅ ពីកើតទៅលិច ស្រាប់តែមាន ជនសង្ស័យមួយក្រុម មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយកាំបិត ជិះមកពីក្រោយ ដេញកាប់បំណងប្លន់យកម៉ូតូ តែមិនបានសម្រេច បណ្តាលឱ្យរងរបួស ដោយសារ ជនរងគ្រោះ បានស្រែកឆោឡោ ហើយសង្ស័យភ័យ ក៏រត់គេចខ្លួន បាត់អស់ទៅ៕

Loading...